“Jaya Catering & Events Services” Great Honor to Cater ACC & ICAPP

Siem Reap, Cambodia: Tuesday 15th January 2019, The golden sunset began to move slightly at the Elephant Terrace area, which is located at Angkor Wat in Siem Reap, the land of Cambodia heritage. People observed Jaya Catering & Events Services, with more than 350 staff wearing professional uniforms, set the standard for catering service inContinue reading ““Jaya Catering & Events Services” Great Honor to Cater ACC & ICAPP”

ក្រុមហ៊ុន Jaya Catering & Events Services មាន​កិត្តិយស​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ជូន​ដល់ ACC & ICAPP

នៅ​ថ្ងៃ​អង្គារ ទី15 ខែមករា ឆ្នាំ2019 ពន្លឺព្រះអាទិត្យ​ពណ៌​មាស​បានចាប់ផ្តើម​រំកិល​ខ្លួន​ហៀបនឹង​លិច​ម្តងបន្តិចៗនៅឯ​ទី​លានជល់ដំរី ដែល​ស្ថិតនៅ​លើទឹក​អង្គរ​ក្នុង​ទីក្រុង​សៀមរាប នៅពេល​នោះគេ​សង្កេតឃើញ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Jaya Catering & Events Services ក៏ដូចជា​បុគ្គលិក​ទាំងអស់​ប្រមាណ​ជាង 350នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​ម្ហូបអាហារ​លក្ខណៈ​ស្តង់ដា ហើយ​អី្វ​ដែលជា​ចំណុច​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​ការផ្តល់​សេវាកម្ម​ប្រភេទ វី វី អាយ ភី (VVIP) ជូន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​កិច្ចប្រជុំ​ជា​ផ្លូវការ​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (The Asian Cultural Council – ACC) និង​កម្មវិធី​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​តំបន់​អាស៊ី(The International Conference of Asian Political Parties- ICAPP)។ នៅក្នុង​ពិធី​លៀង​សាយភោជន៍​នាពេល​ល្ងាច​នៅមុខ​ទី​លានជល់ដំរី​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​ស្ថាបនិក​កិត្តិយស​របស់(The Asian Cultural Council – ACC)  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន សម្តេច​វិបុល​សេនា​ភក្តី សាយContinue reading “ក្រុមហ៊ុន Jaya Catering & Events Services មាន​កិត្តិយស​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ជូន​ដល់ ACC & ICAPP”

ម៉ាក Café Fresco បើ​គិត​មកដល់​សព្វថ្ងៃនេះ​គឺមាន​អាយុកាល​ជាង 17ឆ្នាំ ហើយ​នៅក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញ៖ ថ្ងៃ​ច័ន្ទ ទី14 ខែមករា ឆ្នាំ2019 នៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ខាងក្រោម​ភោជនីយដ្ឋាន FCC មាន​ភ្ញៀវកិត្តិយស​ប្រុស ស្រី ប្រមាណ​ជាង 50នាក់ ដែល​បាន​ស្លៀកពាក់​យ៉ាង​ស្រស់ស្អាត ហើយ​ជាពិសេស​គេ​ស​ង្គេ​ត​ឃើញ​នៅក្នុង​ដៃ​មាន​កាន់​កែវស្រា​ទំពា​ង​បាយ​ជូរ និង កែវស្រា​សំប៉ាញ (Champagne) ហើយ​ជជែក​គ្នា​ពី​កម្មវិធី​បើកសម្ពោធ​ដំណើរការ​សារ​ឡើងវិញ​របស់​ហាង Café Fresco ដែល​ទើបតែ​បានបញ្ចប់​ការជួលជុល​ថ្មី​នេះ។ ហាង Café Fresco ដែលមាន​សាខា​ជាច្រើន​នៅ​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​តាំងពី​ឆ្នាំ 2002 ដោយ​លោក Anthony Alderson ដែលជា​ជនជាតិ​អង់គ្លេស។ ការបើក​សម្ពោធ​ដំណើរការ​សារ​ឡើងវិញ​ម្តងនេះ​ហាង Café Fresco បានបង្ហាញ​រូបរាង​ថ្មី​របស់ខ្លួន​ជាមួយនឹង​ភាព​ទាក់ទាញ​តុបតែង​តាមបែប​លក្ខណៈ​សិល្បៈ​អាណានិគមនិយម​សម័យ​បារាំង និង​លាយ​លំ​ជាមួយនឹង​ការតុបតែង​តាមបែប​សម័យ​ទំនើប ហើយ​ជាពិសេស​ហាង Café Fresco បាន​នាំមក​នូវ​មុខម្ហូប​ថ្មី​ជាច្រើន​ប្រភេទ​មក​បម្រើ​ជូន​ដល់​អតិថិជន​ក្នុងអំឡុងពេល​បើកសម្ពោធ​ដំណើរការ​សារ​ឡើងវិញ និង ចាប់ផ្តើម​ប្រកា​សលក់​ម្ហូបអាហារ កាហ្វេ និង​ភេ​ស​ជ្ជះ។ នាពេល​ល្ងាច​ភ្ញៀវ​អាច​អញ្ជើញ​មក​ទទួលទាន​ស្រា​ជាច្រើន​ប្រភេទ​ដែលមាន​ដូចជា៖ ស្រា​ទំពា​ង​បាយ​ជូ​ពណ៌​ក្រហម និង​ទំ​ពាង​បាយ​ជូ​ពណ៌​ស (Red Wine and White) និង ប្រភេទ​ស្រា​បៀរ​ជាច្រើន​មុខ​ទៀត​ផងដែរ។ ភ្ញៀវ​អាច​អញ្ជើញ​មក​ទទួលទាន​អាហារ​តាមបែប​អឺរ៉ុប​ដែលមាន​ដូចជា៖ សាំង​វិច​បែប​អ៊ីតាលី ស៊ី​សា​សាឡាដContinue reading “ម៉ាក Café Fresco បើ​គិត​មកដល់​សព្វថ្ងៃនេះ​គឺមាន​អាយុកាល​ជាង 17ឆ្នាំ ហើយ​នៅក្នុង​ប្រទេស​កម្ពុជា”

ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី​សម្ពោធ​បើក​លក់​គម្រោង​ថ្មី «អា​ម៉ូ​រី​ប្រាំពីរ​មករា»

ភ្នំពេញ៖ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី19 ខែមករា ឆ្នាំ2019 ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ គម្រោង​ដ៏​ថ្មី​សន្លាង​របស់ខ្លួន ដែលមាន​ឈ្មោះថា “អា​ម៉ូ​រី 7មករា។ ពិធី​សម្ពោធ​នេះ ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​នាគ​ក្រហម ក្រោម​អធិបតីភាព លោក សួន វិ​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី និង​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​ភ្ញៀវ​ប្រមាណ 100នាក់ ដែលជា​អតិថិជន​សក្តានុពលរ​បស់​ក្រុមហ៊ុន។ លោក សួន វិ​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​មានប្រសាសន៍ថា៖ “នៅពេលដែល​ប្រទេសជាតិ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រជាជន​របស់​យើង​ក៏​នឹង​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​គ្រួសារ ដែល​បាន​ជំរុញ​ឱ្យ មាន​កំណើន​អ្នកមាន​ជីវភាព​ធូរធារ​កើនឡើង។ ដោយហេតុនេះ​ក្រុមហ៊ុន អា​ម៉ូ​រី បាន​ឈានជើងដើរ​តួយ៉ាង​សំខាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​លទ្ធភាព​ក្នុងការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ខ្នាតតូច និង​មធ្យម”។ ដោយឡែក​ចំពោះ​គម្រោង​ដំបូង​របស់ “អា​ម៉ូ​រី 7មករា” លោក​អគ្គនាយក​បាន​ប្រាប់​ឱ្យដឹងថា ទីតាំង​នៃ​គម្រោង​នេះ​បង្ហាញខ្លួន​ស្ថិតនៅ​ចំ​ទី​ប្រសព្វ​សក្តានុពល​សេដ្ឋកិច្ច​រវាង​តំបន់​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន តំបន់​អភិវឌ្ឍន៍​ដ៏ទៃទៀត​ស្ថិតនៅ​ជុំវិញ និង​មាន​ដងព្រែក​ធម្មជាតិ ដែល​ញ៉ាំង​ឲ្យ​គម្រោង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល ហើយ​គម្រោង​នឹង​បញ្ចប់​ការសាងសង​ក្នុង​រយៈពេល 2ឆ្នាំ​ខាងមុខនេះ។ គម្រោង​នេះ​ត្រូវបានធ្វើ​នៅលើ​ផ្ទៃដី​ចំនួន 32ហិកតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ 7មករា ដែល​ត​ភ្ជាប់​ផ្លូវជាតិ​លេខ6 ទៅកាន់​ផ្លូវលោក​ឧកញ៉ា​លី​យ៉ុង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅកាន់​ផ្លូវជាតិ​លេខ5 ដែល​ពោ​ពេញ​ដោយ​សក្តានុពល​អភិវឌ្ឍ​ខ្ពស់ និង​ជាទី​ប្រជុំជន​ដ៏​កុះករ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ។Continue reading “ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី​សម្ពោធ​បើក​លក់​គម្រោង​ថ្មី «អា​ម៉ូ​រី​ប្រាំពីរ​មករា»”

Adidas Cambodiaការប្រកាសដាក់លក់ស្បែក ជើង YEEZY 350 V2 Triple White របស់ Adidas YEEZY

រាជធានីភ្នំពេញ៖ ហ្វេនរបស់ Adidas បានបានដឹងហើយកាលពីខែធ្នូឆ្នាំមុនពីការប្រកាសដាក់លក់ស្បែកជើងម៉ូត Yeezy 350 V2 Static និងមានហ្វេនជាច្រើនបានធ្វើការរង់ចាំ និង តំរង់ជាជួរចាប់តាំងពីម៉ោង 11យប់មុនថ្ងៃប្រកាសលក់ជាផ្លូវការ ហើយមានហ្វេនមួយចំនួនមានការខកចិត្តដោយទិញមិនទាន់។ នៅថ្ងៃសុក្រ ទី18 ខែមករា ឆ្នាំ2019 ក្រុមហ៊ុន MIB Metropolitan International Brands Ltd ដែល ជាក្រុមហ៊ុននាំចូលផ្តាច់មុខម៉ាក Adidas ក្នុងប្រទេសកម្ពុជាបានប្រកាសដាក់លក់ស្បែកជើង Adidas ម៉ូតថ្មីមួយប្រភេទទៀត គឺ YEEZY BOOST 350 V2 Triple Whiteហើយថ្ងៃប្រកាសលក់ជាផ្លូវការនឹងប្រារព្ធនៅថ្ងៃទី25 ខែមករា ឆ្នាំ2019 នាវេលាម៉ោង 8ព្រឹក នៅក្នុងហាង Adidas សាខាផ្លូវព្រះសីហនុដូចលើកមុន។ YEEZY BOOST 350 V2 Triple White គឺជាពណ៌ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ហើយចំនុចពិសេសរបស់ YEEZY BOOST 350 V2Continue reading “Adidas Cambodiaការប្រកាសដាក់លក់ស្បែក ជើង YEEZY 350 V2 Triple White របស់ Adidas YEEZY”